ឪពុកម្តាយធ្វេសប្រហែស បណ្តាលឲ្យក្មេងប្រុសស្រី២នាក់លង់ទឹកស្រះស្លាប់

0
11

ភ្នំពេញ៖ ក្មេងប្រុសស្រី២នាក់ បានចុះលេងទឹកស្រះ បណ្តាលឲ្យលង់ទឹកស្លាប់បាត់បង់ជីវិត បង្កឲ្យមានការភ្ញាក់ផ្អើល។ ករណីនេះបានកើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១១ និង ០០នាទីសិ្ថតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងប្រុសស្រី២នាក់ដែលស្លាប់មានឈ្មោះ ៖ ១-ជនរងគ្រោះឈ្មោះ សេង សំណាង ភេទប្រុសអាយុ៣ឆ្នាំ ។២-ជនរងគ្រោះឈ្មោះ ដែន សុជាតា ភេទស្រីអាយុ៤ ឆ្នាំ ។មូលហេតុ៖ ឪពុកម្ដាយមានការធ្វេសហែស បណ្តាលឲ្យកូនលង់ទឹកស្លាប់ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលូដ្ឋាន បានចុះទៅធ្វើកោសល្យវិច្ច័យសាកសពទាំងពីរ នាក់នោះ បន្ទាប់មកបានបញ្ជាក់ថា ក្មេងរងគ្រោះប្រុសស្រីទាំងពីរនាក់ ពិតជាស្លាប់ដោយសារលង់ទឹកស្រះ ប្រាកដមែន ហើយបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here