ច្រើនម្ល៉េះ! ឆ្មក់ចុះចាប់ម៉ូតូគ្មានពន្ធជិត ១០០គ្រឿង នៅស្រុកមេមត់

0
11

ភ្នំពេញ៖ គយចល័តតំបន់៦ ដឹកនាំដោយលោក ព្រាប គារ៉ាត់ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានដឹកនាំកម្លាំងចម្រុះ ចុះឆ្មក់ចាប់ម៉ូតូគ្មានពន្ធនាំចូល ដែលកំពុងដាក់តាំងលក់ នៅតាមផ្ទះចំនួន ២៦កន្លែង ស្ថិតនៅផ្សារមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាលទ្ធផលចាប់បានម៉ូតូ ចម្រុះគ្រប់ប្រភេទចំនួន ៩៨គ្រឿង ។

បច្ចុប្បន្នម៉ូតូទាំង ៩៨គ្រឿងនេះ ត្រូវបានកម្លាំងគយចល័ត ដឹកជញ្ជូនយកទៅ រក្សាទុកនៅកន្លែងឈរជើង បណ្តោះអាសន្ន ផ្លូវជាតិលេខ៧ ឃុំក្រែក ស្រុកពញាក្រែក ដើម្បីអនុវត្តតាមនីតិវិធីគយ និងរដ្ឋាករ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here