ចាប់ខ្លួនបុរសម្នាក់បើកត្រាក់ទ័រដេញបុក កម្លាំងសមត្ថកិច្ចពេលចុះអនុវត្តច្បាប់

0
11

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងជំនាញកងរាជអាវិធហត្ថ ខេត្តកំពង់ស្ពឺ ព្រមទាំងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ សហការគ្នា នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានចាប់ជនសង្ស័យឈ្មោះ នី កុយ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ។

ក្រោយឃាត់ខ្លួន កម្លាំងបានដកហូតត្រាក់ទ័រចំនួន១គ្រឿង ម៉ាកKUBOTA ពណ៌ ក្រហម ពីករណីបើកត្រាក់ទ័រដេញបុកសមត្ថកិច្ច ដែលកំពុងចុះបំពេញភារកិច្ច ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី រីឯត្រាក់ទ័រត្រូវបានរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here