នគរបាល​រាជធានី​ភ្នំពេញ​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​​ (​តាម​បញ្ញើ​អីវ៉ាន់​)

0
10

ភ្នំពេញ៖ យោងតាមអគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មានករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន(តាមបញ្ញើអីវ៉ាន់) នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យ បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដោយមានការចូលរួមពី លោកនាយរងការិយាល័យ, លោកនាយផ្នែក និងកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះទៅត្រួតពិនិត្យដល់ក្រុមហ៊ុនដឹកអ្នកដំណើរឈ្មោះ GTF នៅចំណុចផ្លូវលេខ១៤២ កែងផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាលទ្ធផល កម្លាំងបានត្រួតពិនិត្យឆែកឆេររកឃើញវត្ថុតាងរួមមាន៖ ១-ក្រាមពណ៌ផ្កាឈូកសង្ស័យជាសារធាតុញៀន ចំនួន ០២កញ្ចប់, ២-សម្បកថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន, ៣-កាបូបស្ពាយ ពណ៌ទឹកប៊ិក សម្រាប់ទុកគ្រឿងញៀន ចំនួនមួយ។

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់វត្ថុតាងខាងលើទៅឲ្យកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here