សម្ដេច ហេង សំរិន អបអរសាទរខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

0
10

ភ្នំពេញ៖ សម្ដេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា បានអបអរសាទរខួប ៣០ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

តាមរយៈហ្វេសប៊ុក សម្ដេចហេង សំរិន បានលើកឡើងថា​ ថ្ងៃ ២៣ តុលា ឆ្នាំ២០២១ នេះ ជាខួប ៣០ ឆ្នាំ នៃថ្ងៃបង្កើតសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ឆ្នាំ១៩៩១) ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិរបស់យើង បានមកដល់សព្វថ្ងៃនេះ។ សុខសន្តិភាពជាកក្តាសំខាន់ចាំបាច់ មិនអាចខ្វះបានឡើយ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ឆ្លៀតឱកាសនេះ សម្ដេចបានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សំាងកូវីដ-១៩ សូមអញ្ជើញទៅទទួលវ៉ាក់សំាង ដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា។ រាជរដ្ឋាភិបាលបានបន្ត លើកទឹកចិត្តដល់ការ ចាក់វ៉ាក់សំាងជូនពលរដ្ឋដែលពុំទាន់បានចាក់ នៅតាមតំបន់ដាច់ស្រាយាល សហគមន៍ និងផ្ទះបងប្អូនតែម្តង សំដៅបង្កើតភាពសុំាសហគមន៌ ប្រឆំាងនឹងវីរុសកូវីដ-១៩ ហើយយើងអាចរស់នៅជាមួយវីរុសនេះ បានតាមគន្លងថ្មី និងធ្វើឱ្យយើងមានលទ្ធភាពឈានទៅបើកប្រទេសពេញលេញឡើងវិញ នាពេលដ៏ឆាប់ ខាងមុខនេះ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សំាងហើយក្តី បន្តអនុវត្តនូវវិធានការ សុខាភិបាលឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា។

ព្រមជាមួយគ្នានេះ សម្ដេចប្រធានរដ្ឋសភាក៏បានជូនពរ ជនរួមជាតិទំាងអស់បានសូមបានប្រកបតែសុខសេចក្តី សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ចៀសឆ្ងាយពីជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា៕

May be an image of one or more people and people standing

LEAVE A REPLY

Please enter your comment!
Please enter your name here