កំពង់ឆ្នាំង៖ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ សោម វណ្ណ: នាយការិយាល័យ សហការជាមួយកម្លាំងកងអន្តរាគមន៍ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានចុះបង្ក្រាបករណី រក្សាទុក សមគំនិតជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ រួមមាន ៖ ១-ឈ្មោះ នឿន សុណាន់ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ២-ឈ្មោះ សុទ្ធ សិដ្ឋ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ៣-ឈ្មោះ ពេជ្រ រស្មី (ហៅជា) អាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ៤-ឈ្មោះ កង.វិចិត្រ អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ៥-ឈ្មោះ ង៉ែត សុភី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិទី៧ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង។
ក្នុងនោះដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនចំនួន៦កញ្ចប់ទូរស័ព្ទ៤គ្រឿង ម៉ូតូ១គ្រឿង ដាវ៤ដើម ឧបករណ៍វេចខ្ចប់ និងសម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួ ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕