ក្មេងប្រុស​ពីរ​នាក់​ចុះ​លេង​ទឹកស្រះ​ បណ្តាល​អោយ​លង់​ស្លាប់​ ទាំងវ័យក្មេង

0
12

បាត់ដំបង​៖​ យោងតាមអគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៦​និង​០០​នាទី​ ត្រង់​ចំណុច​ក្រុម​ទី​០៥​ ភូមិ​ប៉ោយ​រំ​ជៃ​ ឃុំ​រូង​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ មាន​ករណី​ក្មេង​ប្រុស​២​នាក់​លង់ទឹក​ស្រះ​បណ្តាល​អោយ​ស្លាប់​បាត់បង់​ជីវិត​។​

ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ លឿន​ ចិត្ត​ ភេទ​ប្រុស​ អាយុ​០៣​ឆ្នាំ​ រស់នៅ​ភូមិ​ប៉ោយ​រំ​ជៃ​ ឃុំ​រូង​ជ្រៃ​ ស្រុក​ថ្មគោល​ និង​ឈ្មោះ​ ដួង​ ថៃ​ ភេទ​ប្រុស​ អាយុ​០៥​ឆ្នាំ​ រស់នៅ​ភូមិ​ប៉ោយ​រំ​ជៃ​ ឃុំ​រូង​ជ្រៃ​ ស្រុក​ថ្មគោល​។​

​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ ផល​ ដួង​ ភេទ​ប្រុស​ អាយុ​៦២​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​ (​ត្រូវជា​ជីតា​)​ បាន​បំភ្លឺ​ថា​ កាលពី​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ប្រហែល​១៦​និ​០០​នាទី​ ខ្លួន​កំពុង​នៅ​នឹង​ផ្ទះ​ ស្រាប់តែ​ចៅ​ជីដូនមួយ​ឈ្មោះ​ លឿន​ វីត​ ភេទ​ប្រុស​ អាយុ​០៤​ឆ្នាំ​ (​បង​សព​ឈ្មោះ​ លឿន​ ចិត្ត​)​ រត់​មក​ប្រាប់​ខ្លួន​ថា​ ពីរ​នាក់​នោះ​ចុះ​លេង​ទឹកស្រះ​លិច​ក្នុង​ទឹក​បាត់​ហើយ​ ។​ ភ្លាម​នោះ​ខ្លួន​និង​គ្រួសារ​ក៏​ទៅ​កន្លែង​ស្រះ​ ឃើញ​ទ្រនាប់ជើង​នៅ​មាត់​ស្រះ​មួយ​ចំហៀង​ និង​អណ្ដែត​ទឹក​មួយ​ចំហៀង​ ខ្លួន​ក៏​រាវ​រកតែ​មិនឃើញ​ដោយសារ​ទឹក​ជ្រៅ​ ខ្លួន​និង​គ្រួសារ​ក៏​រក​សំណាញ់​មក​បង់​ទើប​ប៉ះ​សព​ចៅ​ឈ្មោះ​ លឿន​ ចិត្ត​ និង​សព​ឈ្មោះ​ ដួង​ ថៃ​ ស្រង់​យក​មក​ផ្ទះ​ដាក់​នៅ​លើ​គ្រែ​ឆ្អើរភ្លើង​ តែ​ពួក​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ​ រួច​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​តែ​ម្ដង​។​

​ក្រោយ​ពី​ចុះ​ពិនិត្យ​ទីកន្លែង​កើតហេតុ​ និង​សាកសព​ ព្រមទាំង​សាកសួរ​បំភ្លឺ​សាក្សី​ជុំវិញ​កន្លែង​កើតហេតុ​ សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​បាន​ថា​ ក្មេង​ប្រុស​រង​គ្រោះ​ទាំង​ពីរ​នាក់​ខាងលើ​ ពិតជា​ស្លាប់​ដោយ​                លង់ទឹក​ប្រាកដ​មែន​។​

​បច្ចុប្បន្ន​ សាកសព​សមត្ថកិច្ច​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទំនៀមទំលាប់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here