ចាប់ខ្លួនជនសង្ស័យម្នាក់ ជាមួយម៉ាទឹកកក៣ថង់ នៅស្រុកសំឡូត

0
8

ខេត្តបាត់ដំបង៖ នគរបាលស្រុកសំឡូត បានចុះបង្រ្កាបករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់ នូវសារធាតុញៀន១ករណីក្នុងបទល្មើសជាក់ស្តែង។ ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៣ និង៣០នាទី ត្រង់ចំណុចក្រុមទី៣ ភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នឺម លឿន ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅក្រុមទី៣ ភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ។

វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន៣ថង់តូច ទម្ងន់៩,១៤ក្រាម, ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់, សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូន ទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរ បាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here