គួរឲ្យអាសូរ! ក្មេងប្រុសជំទង់ម្នាក់ យកខោអាវទៅបោក ជំងឺស្កន់ជ្រូកធ្វើទុក្ខ ប្រកាច់ធ្លាក់ទឹកប្រឡាយលង់ស្លាប់

0
8

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៩៖៥០នាទី មានករណីក្មេងប្រុសវ័យជំទង់ម្នាក់ ទៅបោកខោអាវនៅប្រឡាយ ប្រកាច់ចូលទឹកបណ្តាលឲ្យលង់ទឹកស្លាប់ ហេតុការណ៍នេះកើតឡើង នៅចំណុចក្រុមទី១៣ ភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឬស្សី ។

ជនរងគ្រោះឈ្មោះ ជា ចេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។

តាមការបញ្ជាក់ពីសមាជិកគ្រួសារ បានឲ្យដឹងថា យុវជនខាងលើមានរោគប្រចាំកាយ (ស្កន់ជ្រូក) ឧស្សាហ៍ប្រកាច់ជាញឹកញាប់ នៅថ្ងៃកើតហេតុ ជនរងគ្រោះបាន យកខោអាវទៅបោក ស្រាប់តែជំងឺធ្វើទុក្ខភា្លមៗ ទើបណ្តាលអោយធ្លាក់ចូល ទឹកប្រឡាយលង់ស្លាប់តែម្ដង ។

ដោយឆ្លងតាមការចុះត្រួតពិនិត្យ នៅកន្លែងកើតហេតុ និងសាកសពរបស់ ជនរងគ្រោះខាងលើឈ្មោះ ជា ចេង សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាលង់ទឹក ប្រឡាយស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យ តាមប្រពៃណីទំនៀមទំលាប់ខ្មែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here