ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះបាននិងកំពុងចូលរួម កិច្ចប្រជុំកំពូលអាស៊ាន។
យោងតាមហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែននាព្រឹកថ្ងៃទី២៦ តុលានេះបានឲ្យដឹងថា “ ការប្រជុំកំពូលអាស៊ានលើកទី៣៨និងលើកទី៣៩បានចាប់ផ្តើមម៉ោង៨មុននេះបន្តិច។ យើងនឹងមានកិច្ចប្រជុំចំនួន១១ដែលត្រូវប្រើពេល៣ថ្ងៃគឺពីថ្ងៃ២៦ដល់ថ្ងៃ២៨តុលា ២០២១។នៅថ្ងៃបញ្ចប់ការប្រជុំនាថ្ងៃ២៨តុលាខាងមុខនេះកម្ពុជាយើងនឹងទទួលជាប្រធាន អាស៊ានសម្រាប់ឆ្នាំ២០២២បន្តពីប្រទេសប្រុយណេ”៕






