ចូលរួមរំលែកទុក! អនុប្រធានភូមិម្នាក់ ត្រូវរថយន្តបុកស្លាប់ ពេលកំពុងជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍

0
12

ខេត្តស្វាយរៀង៖ គូឲ្យអាណិតណាស់ លោកអនុប្រធានភូមិម្នាក់ ត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបុកពេញទំហឹងបណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្ត ខណៈកំពុងជួយសម្រួលសណ្តាប់ធ្នាប់ពេលមានគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥៥នាទីល្ងាចថ្ងៃទី២៥ខែតុលាឆ្នាំ២០២១នៅចំណុចភូមិរោទ៍ ឃុំញ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នៅលើផ្លូវជាតិលេខ ៣១៤D ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣-១៤។

បើតាមសមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៍បានឱ្យដឹងថា ជនរងគ្រោះជាអនុភូមិមានឈ្មោះ ចាន់ សុខ ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិរោទ៍ ឃុំញ ។

សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុលោកអនុភូមិរងគ្រោះបានទៅជួយសម្រួលចរាចរណ៍នៅកន្លែងកៀតហេតុដែលម៉ូតូបុកនឹងម៉ូតូសណ្តោងរ៉ឺម៉ក ស្រាប់តែមានរថយន្តមិនស្គាល់អត្តសញ្ញាណ១គ្រឿងបើកបរពីទិសខាងត្បូងដោយប្រើប្រាស់ល្បឿនលឿនបានមកបុកលោកអនុប្រធានភូមិពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចនិងសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តហើយក៏បានបាត់បង់ជីវិតតែម្ដង រីឯរថយន្តបង្កក៏បើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។

ខណៈនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ញ ក៏បានដេញតាម ប៉ុន្តែរថយន្តបង្កបានប្រើប្រាស់ល្បឿនលឿនពេកដែលធ្វើឲ្យកម្លាំងប៉ុស្តិ៍ដេញចាប់មិនទាន់ ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារអ្នកបើកបរម៉ូតូឈ្មោះ ឡៃ គោ  បានឈប់ចតម៉ូតូនៅប្របចិញ្ចើមថ្នល់​គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ និង​រថយន្តបង្កប្រើប្រាស់ល្បឿនលឿន។ ក្រោយកើតហេតុសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here