ភ្នំពេញ៖ មន្ត្រីជំនាញ សាខា ក.ប.ប. រាជធានីភំ្នពេញ នៅថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០២១ បានចុះប្រតិបត្តិការ ត្រួតពិនិត្យជាក់ស្តែង នៅទីតាំងផ្ទះដែលមានស្តុកទុកលក់ និងចែកចាយអាល់កុលមួយកន្លែង ដែលមានទីតាំងស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីធានាបាននូវការការពារផលប្រយោជន៍ប្រជាពលរដ្ឋ ក៏ដូចជាសុខភាពរបស់ប្រជាពលរដ្ឋផងដែរ។
ជាលទ្ធផលបានរកឃើញនូវអាល់កុលប្រភេទមេតាណុលចំនួន ១៥៧ប៊ីដុង ស្មើនឹង ៤,៧១០លីត្រ ត្រូវបានដកហូត និងបិទសៀលរក្សាទុកនៅទីតាំងផ្ទះខាងលើ ជាបណ្តោញអាសន្ន និងចាត់ការទៅតាមនីធីវិធីច្បាប់ផងដែរ៕