សត្វត្រកួត១៨ក្បាល ត្រូវបានដោះលែងចូលក្នុងព្រៃធម្មជាតិឲ្យមានសេរីភាពវិញ

0
11

ភ្នំពេញ: មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថាសត្វត្រកួតចំនួន ១៨ក្បាលត្រូវបានដោះលែងចូលក្នុងព្រៃនៃទីជម្រករបស់ពួកវាវិញ។

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សនៃការិយាល័យដែនជម្រកសត្វព្រៃស្រែពក ប្រចាំស្នាក់ការ ល្វេ នឹងស្នាក់ការម្រើច រួមទាំងកម្លាំងសហការ បានធ្វើការល្បាតតាមដងទន្លេ លុះមកដល់ត្រង់ចំណុចពាមអូរឌឿរ ដែលស្ថិត នៅភូមិ កោះម្យើលលើឃុំ ណងឃីលឹក ស្រុក កោះញែក ខេត្តមណ្ឌលគិរី បានធ្វើការរឹបអូសបានសត្វត្រកួតចំនួន១៨ក្បាល ដែលជនសង្ស័យបានចាប់យកពីព្រៃ ហើយបានប្រទះជាមួយ ក្រុមសមត្ថកិច្ចនិងបានដេញចាប់តាមដងទន្លេរស្រែពកហើយជនសង្ស័យក៏បានធ្វើការទម្លាក់សត្វត្រកួតចោល ហើយ មន្ត្រីឧទ្យានុរក្ស និងកម្លាំងសហការ បានធ្វើការដោះលែង សត្វត្រកួតចូលក្នុងព្រៃឲ្យមានសេរីភាពវិញ។

គូសបញ្ជាក់ផងដែរថា កិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វព្រៃ ក្រសួងបរិស្ថាន និង អង្កការដៃគូ រួមនិងសមាជិកសហគមន៍ តំបន់ការពាធម្មជាតិ ជាប្រយោជន៍ដ៍សំខាន់ក្នុងការការពារថែរក្សាធនធានធម្មជាតិជាពិសេសសត្វព្រៃដែលកំរនិងជិតផុត ពូជអោយនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយបានស្គាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here