រកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ១៦ទីតាំង ក្នុងខេត្តចំនួន៥ លក់សាំងមិនគ្រប់លីត្រ

0
16

ភ្នំពេញ៖ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ មន្ត្រីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានបង្រ្កាបអំពើមិនសុចរិត ក្នុងអាជីវកម្មប្រេងឥន្ធនៈសរុបចំនួន ១៦ករណីបន្ថែមទៀត ។

មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តកណ្តាល និងខេត្តកំពង់ចាម បានបន្តចុះអនុវត្តភារកិច្ចរបស់ខ្លួន ក្នុងគោលដៅការពារផលប្រយោជន៍ អ្នកប្រើប្រាស់ក្នុងវិស័យប្រេងឥន្ធនៈ ដោយបានធ្វើការត្រួតពិនិត្យ តាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ សរុបចំនួន ៣៦ទីតាំង ស្ថិតក្នុងស្រុកបាកាន ស្រុកក្រគរ ស្រុកព្រះស្តេច ស្រុកកោះធំ និងស្រុកចំការលើ។

តាមការបញ្ជាក់របស់មន្ត្រីជំនាញ ដេប៉ូប្រេងឥន្ធនៈចំនួន១៦ ត្រូវបានពិនិត្យឃើញថា មិនមានភាពអនុលោមតាមបទប្បញ្ញត្តិ ដែលនាំឱ្យឈានទៅដល់ការ ពិន័យអន្តរការណ៍នៅនឹងកន្លែងភ្លាមៗ និងបានឱ្យម្ចាស់អាជីវកម្មទាំងនោះ ធ្វើការកែតម្រូវជាបន្ទាន់ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here