សូមប្រុងប្រយ័ត្ន ជាមួយកម្មវិធីដែលទាមទារ ឱ្យលោកអ្នកបញ្ចូលលេខទូរស័ព្ទ ដើម្បីទទួលសារ SMS

0
6

នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាបានឲ្យដឹងថា វាមិនមានជារឿងចម្លែកទេ ដែលក្រុមជនខិលខូច បានបង្កើតកម្មវិធីក្លែងក្លាយ ដើម្បីលួចទាញយកទិន្នន័យ របស់អ្នកប្រើប្រាស់ ប៉ុន្តែកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ កម្មវិធីការពារមេរោគ Avast បានរកឃើញថា ក្រុមជនខិលខូចបានបង្កើត កម្មវិធីក្លែងក្លាយជាច្រើន ដែលមានមុខងារផ្សេងៗគ្នាមានដូចជា custom keyboards, QR code scanners, spam call blockers, photo editor, camera filter និងកម្មវិធី games ដើម្បីបោកប្រាស់ជនរងគ្រោះ ឱ្យបញ្ចូលលេខទូរសព្ទដើម្បី ទទួលសារពីបរទេសដែល មានកម្រៃសេវាកម្មខ្ពស់ រហូតដល់ទៅ ៤០ដុល្លារក្នុងមួយខែ។

នៅពេលដែលអ្នកប្រើប្រាស់ ទាញយកកម្មវិធីទាំងនោះ វានឹងទាញយកទីតាំង និងលេខសម្គាល់របស់ទូរសព្ទ (International Mobile Equipment Identity-IMEI) ដើម្បីកំណត់លេខកូដតំបន់ និងភាសារបស់ប្រទេស ដើម្បីងាយស្រួលក្នុងការបោកបញ្ឆោត។ ក្នុងករណីដែលអ្នកប្រើប្រាស់ មិនបានបញ្ចូលលេខទូរសព្ទ កម្មវិធីនេះនឹងមិនមាន ដំណើរការអ្វីទាំងអស់។

រហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនបានរកឃើញកម្មវិធីចំនួន១៥១ ដែលបានបង្កើតឡើងសម្រាប់ ធ្វើការបោកប្រាស់ប្រភេទនេះ ដែលពួកគេឱ្យឈ្មោះថា UltimaSMS ហើយត្រូវបានទាញយក ចំនួនប្រមាណ ១០,៥លានដងពី Google Play Store ដែលភាគច្រើនកើតមានឡើង នៅក្នុងប្រទេសមជ្ឈិមបូព៌ា មានដូចជា អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន។ សម្រាប់សហរដ្ឋអាមេរិច និងប៉ូឡូញវិញក៏មានអ្នកទាញយក កម្មវិធីនេះច្រើនគួរសមផងដែរ។

ទោះបីជាកម្មវិធីប្រភេទនេះ មិនមានការប៉ះពាល់ខ្លាំង នៅក្នុងប្រទេសកម្ពុជា ដោយសារតែក្រុមហ៊ុនផ្ដល់សេវាកម្ម ទូរសព្ទមិនទាមទារឱ្យបង់ថ្លៃសេវាកម្ម ក្នុងការទទួលសារពីក្រៅប្រទេសក្ដី ប៉ុន្តែលោកអ្នកគួរតែមានការ ប្រុងប្រយ័ត្នក្នុងករណី ដែលលោកអ្នកអាច ច្រឡំផ្ញើសារ ឬតេត្រឡប់ទៅវិញដោយចៃដន្យ ដែលនាំឱ្យខាតបង់ប្រាក់កាស។ ដូច្នេះលោកអ្នកគួរតែចៀសវាង បញ្ចូលលេខទូរសព្ទទៅក្នុងកម្មវិធីណា ដែលមិនមានប្រភពច្បាស់លាស់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here