សាហាវណាស់! ឃាត់ខ្លួនក្មេងទំនើង​៦​នាក់​ កាន់​កាំបិតប៉័ងតោ​កាប់​ជន​រង​គ្រោះ​

0
10

​​ភ្នំពេញ​៖​ កម្លាំង​នគរបាល​ខណ្ឌដង្កោ​ បាន​ស្រាវជ្រាវ​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​៦​នាក់​ ក្នុង​ករណី​ដែល​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៨​នាក់​ កាន់​កាំបិតប៉័ងតោ​រត់​សំដៅ​ចូល​ទៅ​កាប់​ជន​រង​គ្រោះ​ កាលពី​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៩​និង​០០​នាទី​ ។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទាំង​៦​នាក់​ រួម​មាន​ ៖​ទី​០១-​ឈ្មោះ​ បាន​ ពេជ្រ​ ហៅ​ ទូ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​

​,ទី​០២-​ឈ្មោះ​ វ៉ា​ន់​ លី​វ៉ា​យ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​, ទី​០៣-​ឈ្មោះ​ ភី​ វិបុល​ ហៅ​ បឿន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​

​,ទី​០៤-​ឈ្មោះ​ ធូ​ ចាន់​រិ​ទ្ធិ​សែ​ម​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​, ទី​០៥-​ឈ្មោះ​ គង់​ កុសល​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​, ​ទី​០៦-​ឈ្មោះ​ ឈៀង​ សីហា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ។​

​វត្ថុ​តាង​ចាប់​យក​រួម​មាន​៖​

១/​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ូ​គី​និ​ច​ ពណ៌​លឿង​លា​យស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FI-2877​ មាន​លេខ​ម៉ាស៊ីន​ 314141​ ចំនួន​០១​គ្រឿង​

២/​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ គ្មាន​ផ្លា​ក​លេខ​ មាន​លេខ​តួ​ និង​លេខ​ម៉ាស៊ីន​ 8652002​ ចំនួន​០១​គ្រឿង​

៣/​ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង​ (​ម៉ាក​ IPHONE​ 6​ ពណ៌​ទឹកមាស​០១​គ្រឿង​,​ IPHONE​ 5​ ពណ៌​ទឹកប្រាក់​០១​គ្រឿង​,​ Redmi​ ពណ៌​ខ្មៅ​០១​គ្រឿង​)​ ត្រង់​ចំណុច​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ តាម​នីតិវិធី​ច្បាប់​ ។​

តាម​របាយការណ៍​របស់​សមត្ថកិច្ច​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា​ កន្លង​មក​ជនសង្ស័យ​និង​បក្ខពួក​ខាងលើ​ បាន​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ស្លាក​លេខ​ម៉ូតូ​ជា​ច្រើន​លើក​ថែម​ទៀត​ ជាក់ស្តែង​ ៖

លើក​ទី​១​ នៅ​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៣​និង​០០​នាទី​ បាន​ធ្វើ​សកម្មភាព​កាប់​ប្លន់​យ​ក្លាក​លេខ​ម៉ូតូ​ ភ្នំពេញ​1CB-5670​ ចំនួន​០១​ ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ធី​វ​ ចាន់​រតនៈ​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ និង​បាន​កាប់​បំផ្លាញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ភ័ក្ត្រ​ សុ​ផាត់​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ធ្វើ​ឱ្យ​ខូចខាត​ទាំងស្រុង​ ត្រង់​ចំណុច​ផ្ទះ​លេខ​៣៥​ ផ្លូវ​លេខ​១៧​ បុរី​ពិភព​ថ្មី​ ស្ថិត​នៅ​ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។

លើក​ទី​០២​ នៅ​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៧​និង​១០​នាទី​ បាន​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ូ​គី​និ​ច​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1IY-5167​ មាន​លេខ​តួ​ និង​លេខ​ម៉ាស៊ីន​ 363558​ របស់​ជន​រង​គ្រោះ​ ទ្រី​ សុ​គ​ន្ថា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ត្រង់​ចំណុច​ផ្ទះ​លេខ​៧២​ ផ្លូវ​លេខ​៧​ បុរី​ពិភព​ថ្មី​ ស្ថិត​នៅ​ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​ ហើយ​ជន​រង​គ្រោះ​ខាងលើ​ ក៏​បាន​នាំ​គ្នា​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ​ ដើម្បី​ឱ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ និង​បក្ខពួក​ យក​មក​ធ្វើការ​សាកសួរ​តាម​នីតិវិធី​ច្បាប់​ ។​ ក្រោយ​ពី​មាន​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ ហើយ​មានការ​សម្របសម្រួល​ពី​លោក​ សឿ​ ឡង​ឌី​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​អនុញ្ញាត​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង​ ។​

​លើក​ទី​៣​ កាលពី​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៧​និង​០០​នាទី​ ជន​រង​គ្រោះ​ទី​០១​ឈ្មោះ​ សាត​ សំ​ណេ​ត​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ទី​០២​ឈ្មោះ​ យ៉ា​ន​ យ៉ា​ន់​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​២០១៦​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BK-8868​ មាន​លេខ​តួ​ និង​លេខ​ម៉ាស៊ីន​8870052​ ឌុ​ប​គ្នា​ទៅ​លេង​បាល់ទះ​ នៅ​តារាង​បាល់​ហ្គា​ឡាក់​ស៊ី​ ផ្លូវ​បេតុង​ ស្ថិត​នៅ​ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​ ពេល​ជន​រង​គ្រោះ​ឌុ​ប​គ្នា​ទៅ​ដល់​ខាង​មុខ​តារាង​បាល់ទាត់​ហ្គា​ឡាក់​ស៊ី​ ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​០៨​នាក់​ ទី​០១​ឈ្មោះ​ វ៉ា​ន់​ លី​វ៉ា​យ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ទី​០២​ឈ្មោះ​ គង់​ កុសល់​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ទី​០៣​ឈ្មោះ​ ឈៀង​ សីហា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ និង​បក្ខពួក​ចំនួន​០៥​នាក់​ទៀត​ មិន​ស្គាល់ឈ្មោះ​ ជិះ​ម៉ូតូ​ ចំនួន​០៤​គ្រឿង​ បាន​មក​ដល់​ដែរ​ រួច​ជនសង្ស័យ​ឈ្មោះ​ ឈៀង​ សីហា​ បាន​ចុះ​ពីលើ​ម៉ូតូ​កាន់​កាំបិតប៉័ងតោ​រត់​សំដៅ​ចូល​ទៅ​កាប់​ជន​រង​គ្រោះ​ឈ្មោះ​ យ៉ា​ន​ យ៉ា​ន់​ រង​របួស​ត្រង់​ចំ​ង្កេះ​ផ្នែក​ខាងក្រោយ​ ចំហៀង​ខាងស្តាំ​ (​របួសធ្ងន់​)​ និង​កាប់​ត្រូវ​ជន​រង​គ្រោះ​ឈ្មោះ​ សាត​ សំ​ណេ​ត​ រង​របួស​ស្មា​ខាងស្តាំ​មួយ​កាំបិត​ (​របួសស្រាល​)​ ហើយ​ជនសង្ស័យ​ និង​បក្ខពួក​ ថែម​ទាំង​បានកា​ប់យក​ផ្លា​ក​លេខ​ម៉ូតូ​ភ្នំពេញ​ 1BK-8868​ របស់​ជន​រង​គ្រោះ​ឈ្មោះ​ សាត​ សំ​ណេ​ត​ ជិះ​គេចខ្លួន​បាត់​ ។​

បន្ទាប់​មក​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ នាំ​ជន​រង​គ្រោះ​ទាំង​០២​នាក់​ ទៅ​ព្យាបាល​នៅ​ក្លី​និក​សួគ៌ា​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ រួច​ឈ្មោះ​ យឿ​ន​ យ៉ា​ន​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ (​ត្រូវជា​ឪពុក​បង្កើត​របស់​ជន​រង​គ្រោះ​ឈ្មោះ​ យ៉ា​ន​ យ៉ា​ន់​)​ និង​ឈ្មោះ​ ស៊យ​ សាត​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ (​ត្រូវជា​ឪពុក​បង្កើត​របស់​ជន​រង​គ្រោះ​ឈ្មោះ​ សាត​ សំ​ណេ​ត​)​ បាន​មក​រាយការណ៍​ និង​ដាក់​ពាក្យបណ្តឹង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ​ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ​ យក​មក​ធ្វើការ​ សាកសួរ​ និង​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here