ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ សំណេះសំណាល ជាមួយ យោធិន នៃ កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ សោធន និវត្តន៍

0
52

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស និង ជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ អញ្ជើញ ជា អធិបតី ក្នុង ពិធី សំណេះសំណាល បំពាក់ ឋានន្តរសក្តិ គ្រឿង ឥស្សរិយយស ជូន យោធិន នៃ កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ សោធន និវត្តន៍ និង ពិកា ឆ្នាំ ២០២០ ចំនួន ៣៣ នាក់។

ពិធី នេះ ធ្វើឡើង នៅ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ នា ព្រឹក ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២០ ។ បន្ទាប់ពី ពិធី បំពាក់ ឋានន្តរសក្តិ និង គ្រឿង ឥស្សរិយយស រួចមក លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន ដឹកនាំ យោធិន ដែល ចូលនិវត្តន៍ ទាំង ៣៣ រូប ចូលរួម ប្រជុំ ពី ចម្ងាយ តាមរយៈ ប្រព័ន្ធ Video Conference ព្រម គ្នា ជាមួយ យោធិន សោធន និវត្តន៍ ឆ្នាំ ២០២០ ទូទាំង ២៥ រាជធានី – ខេត្ត ដើម្បី ស្តាប់ ប្រសាសន៍ សំណេះសំណាល របស់ លោក នាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រង កងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស។

ក្រោយ បញ្ចប់ កម្មវិធី លោក ឧត្តមសេនីយ៍ ក៏ មាន អំណោយ មួយចំនួន ប្រគល់ជូន យោធិន នៃ កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ សោធន និវត្តន៍ និង ពិកា ឆ្នាំ ២០២០ ទាំង ៣៣ នាក់ ដោយ ម្នាក់ៗ ទទួលបាន ថវិកា ៥០ ម៉ឺន រៀល ភេសជ្ជៈ ៤ កេសនិង មី ០២ កេសផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here