សហភាពអឺរ៉ុប ជាដៃគូដ៏ល្អរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ

0
7

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានលើកឡើងថា សហភាពអឺរ៉ុបជាដៃគូសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន។

ក្នុងឱកាសទទួលជួបបិភាក្សាការងារជាមួយប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលរួមមាន លោកស្រីCarmen Moreno ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោកស្រី Tina Redshaw ឯកអគ្គរដ្ឋទូតអង់គ្លេស លោក  Markus Burli ប្រធានសហប្រតិបត្តិការស្វីស  លោក Fabrice Etienne ភារធារីនៃស្ថានទូតបារាំង និងលោក  Clemens Beckers ប្រតិភូនៃសហភាពអឺរ៉ុប  កាលពីថ្ងៃទី២៨  ខែតុលាលោក សាយ សំអាល់ បានបញ្ជាក់ ពីកិច្ចសប្រតិបត្តិការស្អិតរមួតបន្ថែមទៀតរវាងកម្ពុជានិងសហភាពអឺរ៉ុបលើការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការពង្រឹងការចិញ្ចឹមសត្វ ដែលមានមានតម្លៃខ្ពស់នៅក្នុងទីផ្សារ និងក្នុងគោលបំណងពាណិជ្ជកម្មសម្រាប់ទីផ្សារអឺរ៉ុប ការអប់រំធនធានមនុស្ស ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ បច្ចេកទេសគ្រប់គ្រងសំណល់សំរាម និងការប្រើប្រាស់ថាមពលកកើតឡើងវិញ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីបរិស្ថាន បានបញ្ជាក់ពីវត្តមានអញ្ជើញចូលរួមក្នុងសន្និសីទពិភពលោក ស្តីពីអាកាសធាតុ COP26  នឹងត្រូវធ្វើឡើង នៅទីក្រុងហ្ក្លាស្កូវ ចក្រភពអង់គ្លេស នាពេលខាងមុខផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here