ចាប់ខ្លួន​មនុស្ស​៥​នាក់​ ​ករណី​កាប់​រុករាន​ដីព្រៃ​ឡង់​

0
8

ភ្នំពេញ៖ មន្ត្រី​បរិស្ថានខេត្តស្ទឺងត្រែង​បានឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ នឹង​រឹបអូសភស្តុតាង​មួយចំនួន​ពាក់ព័ន្ធ​ករណី​កាប់​រុករាន​ដីព្រៃ​ឡង់ ក្នុងខេត្តព្រះវិហារ​។​

បើតាមប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ការិយាល័យ​នៃ​ដែនជម្រកសត្វព្រៃ​របស់​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បាន​កសាង​សំណុំរឿង​ជនសង្ស័យ​ចំនួន​៥​នាក់ និង​ភស្តុតាង​មួយចំនួន​ករណី​កាប់​រុករាន​ដីព្រៃ​ឡង់​ខុសច្បាប់​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ ដោយ​ជន​ប្រព្រឹត្ត​បទល្មើស​បានធ្វើ​សកម្មភាព​ជាក់ស្តែង​ក្នុង​តំបន់​ព្រៃ​ឡង់​ទឹកដី​ខេត្តព្រះវិហារ​ដែលមាន​ព្រំប្រទល់​ជាប់​ខេត្តស្ទឹងត្រែង​។​

​ជាមួយ​នោះ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​ក៏​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃទី ២៨ តុលា​នេះ​ថា​មន្ទីរ​បរិស្ថាន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​ផងដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here