សមត្ថកិច្ចចុះបង្រ្កាប បទល្មេីសនេសាទខុសច្បាប់ក្នុងភូមិសាស្រ្តស្រុកសង្កែ​

0
10

ខេត្តបាត់ដំបង:​ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាតគឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងយោបល់លោកឧត្តមសេនីយ៍ត្រីចេង  ឡេងស្នងការរងផែនការងារ ប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ឯកយីយក់សាននាយការិយាល័យនគរបាលប្រ ឆាំងបទល្មេីសសេដ្ឋកិច្ចកាលពីថ្ងៃទី២៨ខែតុលាឆ្នាំ២០២១

បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទ (ដាក់បរណរវ៉ាវខុសច្បាប់ នៅចំណុចបឹងស្រស់ និងចំណុចវាលសា ក្នុងភូមិសាស្រ្តស្រុកសង្កែ ខេត្តបាតើដំបង។

ជាលទ្ធផលបង្ក្រាបបានរួមមាន: សាច់មងចំនួនប្រវែង ,៥០០ម៉ែត្រ, ឡុកចំនួន ៦ឡុក, បង្គោលចំនួន ៧០០ដើម, ប្រលែងកូនត្រីចម្រុះចំនួន ១០០ គីឡូក្រាម។

ក្រោយពេលបង្រ្កាបសម្ភារៈល្មើសខាងលើក្រុមការងារបានសម្រេចដុតបំផ្លាញចោលនៅកន្លែងតែម្តង។

ចំពោះមុខសញ្ញាដែលជាម្ចាស់ទីតាំងប្រព្រឹត្តអំពេីល្មេីសច្បាប់នេះសមត្ថកិច្ចនគរបាលកំពុងធ្វេីការស្រាវជ្រាវសាវតាជាតិដេីម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងអនុវត្តតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here