នគរបាលស្រុកបាណន់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកនិងចែកចាយគ្រឿងញៀនខុសច្បាប់

0
8

ខេត្តបាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការ ជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកបាណន់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុក បានចុះបង្ក្រាបករណីជួញដូរ ចែកចាយ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំនុចប្ញស្សីរោទ៍ស្ថិតក្នុងភូមិស្លាបប៉ាង ឃុំតាគ្រាម ស្រុកបាណន់។

ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មោះ  ប៊ូ ឃ្លាំង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្លាបប៉ាង ឃុំតាគ្រាម ស្រុកបាណន់

វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៥ថង់, ថង់សម្រាប់រំលែកច្រកគ្រឿងញៀនលក់មួយចំនួន, ទូរស័ព្ទដៃ១គ្រឿង,ប្រាក់ខ្មែរចំនួន ៩០,០០០រៀល (ប្រាំបួនម៉ឺនរៀល) ប្រាក់ដុល្លាចំនួន ០៣ដុល្លា (បីដុល្លា)

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបាន នឹងកំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបង៕

LEAVE A REPLY

Please enter your comment!
Please enter your name here