អតីតប្រធានសហគមន៍សង្ឃរុក្ខវ័ន សហគមន៍ការពារព្រៃឈើ លោកគ្រូ ប៊ុន សាលួត ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាក់ជើង និងបាក់ឆ្អឹងជំនី

0
18

ភ្នំពេញ៖ លោកគ្រូ ប៊ុន សាលួត អតីតប្រធានសហគមន៍សង្ឃរុក្ខវ័ន( សហគមន៍ការពារព្រៃឈើ)និងជាអតីតព្រះមេគណខេត្តឧត្តរមានជ័យ  ចេញពីដើរល្បាតព្រៃ ការពារព្រៃឈើត្រឡប់មកផ្ទះវិញពេលយប់បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបុកគ្នារវាងម៉ូតូនឹងត្រាក់ទ័របណ្តាលឱ្យបាក់ជើង និងបាក់ឆ្អឹងជំនី២កាំ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

យោងតាមហ្វេសប៊ុក របស់អង្គការពុធ្ធសាសនា ដើម្បីការអប់រំនៅកម្ពុជាបានឲ្យដឹងថា លោកអ្នកសប្បុរសជួយគាត់ផង !លោកគ្រូ គាត់បានលះបង់ជួយជាតិយើងច្រើនណាស់។ ឥឡូវនេះបានយកមកវះកាត់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យគង់ វង្ស ខេត្តបាត់ដំបង ។

ប្រភពបន្តថា ថ្លៃការព្យាបាលនិងការស្នាក់នៅពេទ្យរយៈពេល១០ថ្ងៃ ថ្លៃ ៤៥០០ដុល្លារ ។  លោកគ្រូ ប៊ុន សាលួត បានលះបង់ច្រើនណាស់ដើម្បីសង្គមជាតិ ហើយនៅតែបន្តធ្វើការការពារព្រៃឈើរហូតដល់សព្វថ្ងៃនេះ ។ យើងទាំងអស់គ្នាមិនត្រូវទុកឱ្យមនុស្សដែលលះបង់ដើម្បីសង្គមយើងនៅឯកោ ដោយមិនបានជួយពេលអ្នកទាំងនោះជួបបញ្ហា ឬគ្រោះថ្នាក់នោះឡើយ។  ដូច្នេះសូមព្រះករុណាព្រះគុណម្ចាស់ ញាតិញោម សាធុ សប្បុរសប្រុសស្រី ជួយលោកគ្រូ  ប៊ុន សាលួត តាមកម្លាំងសទ្ធារៀងៗខ្លួន ។

បើចង់ជួយលោកគ្រូ ប៊ុន សាលួត អាចជួយតាមរយៈព័ត៌មានខាងក្រោម ឬតាមរយៈខ្ញុំព្រះករុណាអាត្មាភាពផ្ទាល់ក៏បាន៖ -គណនី ABA:9009 90009 ( Hak Sienghai) -ទាន់ចិត្ត៖ 017446263  (Hak Sienghai)ពេលបរិច្ចាគសូមធ្វើកំណត់ចំណាំ” ប៊ុន សាលួត”ជួយគ្នាទាន់គ្រាក្រ !សូមអរព្រះគុណ និងអរគុណ៕

LEAVE A REPLY

Please enter your comment!
Please enter your name here