ដូចខ្វះអីលេង! ក្មេងប្រុស ៣នាក់ ទៅឃ្វាលក្របីនាំគ្នា រើសគ្រាប់មីនគប់លេង បណ្ដាលឲ្យផ្ទុះរងរបួសធ្ងន់

0
7

ភ្នំពេញ៖​ ក្មេង​ប្រុស ​៣​នាក់​បាន​រង​របួសធ្ងន់​ ខណៈ​ពួក​គេ​ទៅ​ឃ្វាលក្របី​ ប្រទះ​ឃើញ​គ្រាប់​ប្រភេទ ​៦០​មី​ល្លិ​ម៉ែត្រ ​(​ដែលជាយុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ សល់​ពី​សម័យ​សង្គ្រាម​)​ យក​មក​គប់​លេង​បណ្តាល​ឲ្យ​ផ្ទុះ​ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៤​ និង​៥០​នាទី​ ស្ថិត​នៅ​ចំណុច​ព្រៃធំ​ ភូមិ​ជី​ត្រេះ​ ឃុំ​អណ្ដូងទឹក​ ស្រុកស្រែ​អំបិល​ ។​

​ជនសង្ស័យ​មានឈ្មោះ​ ឡូ​ លុយ​ អាយុ​១២​ឆ្នាំ​,​ -​ឈ្មោះ​ សាយ​ សុវណ្ណ​រ៉ា​ អាយុ​១៣​ឆ្នាំ​ និង​ឈ្មោះ​ ជី​ន​ អេ​ង​ អាយុ​១៣​ឆ្នាំ​ ក្មេង​ប្រុស​ទាំង​ ៣​នាក់​ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ​ (​រង​របួសធ្ងន់​ ត្រូវ​របួស​ជើង​ទាំង​ ៣​នាក់​)​។​

ក្រោយ​ពេល​កើតហេតុ​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ អណ្ដូងទឹក​ ដោយ​ឃើញ​រង​បួស​ជើង​ធ្ងន់ធ្ងរ​ ក្រុម​គ្រូពេទ្យ​បាន​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ ស្រុកស្រែ​អំ​បិ​ស​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here