កម្ពុជា កំពុងសហការជាមួយថៃ ដើម្បីបញ្ជូនវ៉ាក់សាំងកូវីដ១៩ ទៅចាក់ជូនពលរដ្ឋខ្មែរ នៅទីនោះ

0
10

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យមន្ដ្រីពាក់ព័ន្ធរបស់កម្ពុជា សហការជាមួយថៃ ដើម្បីបញ្ជូនវ៉ាក់សាំងកូវីដ១៩ ទៅចាក់ជូនប្រជាពលរដ្ឋខ្មែរ នៅក្នុងប្រទេសថៃ ។

ក្នុងឱកាសអញ្ជើញ ប្រកាសបិទយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំកំពុងឲ្យមន្ដ្រីរបស់យើង សហការជាមួយភាគីថៃ គឺមានបំណងបញ្ជូនវ៉ាក់សាំងពីកម្ពុជា ទៅក្នុងប្រទេសថៃ ដើម្បីស្នើឲ្យអាជ្ញាធរថៃ ជួយយកវ៉ាក់សាំងរបស់យើង ចាក់ជូនប្រជាជនយើងនៅទីនោះ ក្នុងពេលប្រជាជនថៃ មិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់»។

ទាក់ទិននិងការបញ្ជូន វ៉ាក់សាំងកូវីដ១៩ ទៅចាក់ជូនពលរដ្ឋខ្មែរនៅថៃ សម្ដេចតេជោ បញ្ជាក់ថា បញ្ហានេះទាល់តែមានការអនុញ្ញាត ពីរដ្ឋាភិបាលថៃ ទើបកម្ពុជា បញ្ជូនវ៉ាក់សាំងទៅបាន ។

សម្ដេចតេជោសង្កត់ធ្ងន់ថា យើមិនដែលភ្លេចពលរដ្ឋរបស់យើង ដែលធ្វើការនៅក្រៅប្រទេសនោះទេ ជាពិសេសនៅក្នុងព្រះរាជាណាចក្រថៃ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here