កូនរមិលគុណ ផឹកស្រា​ស្រវឹងគំរាម​សម្លាប់​ឪពុក

0
9

​ភ្នំពេញ​៖ កូនប្រុស រមិលគុណបន្ទាប់ពី​ផឹកស្រាស្រវឹង រករឿង​ឪពុកឈានដល់​គំរាមនឹង​សម្លាប់​ឪពុក​ទៀតផង ជាហេតុ​ធ្វើ​ឲ្យ​ឪពុក ទ្រាំ​នឹង​ទង្វើ របស់​កូន​ពុំបាន ក៏​សម្រេចចិត្ត​ប្តឹង សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ព្រែក​គយ ចាប់ខ្លួន។

ករណីនេះបានកើតឡើងកាលពីព្រឹក ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ក្នុង​ព្រែក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​មន្ត្រីនគរបាល​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ឆុន ឆេង អាយុ ៦១ ឆ្នាំ មុខរបរ ជា​កសិករ មាន​លំនៅ ភូមិ​ក្នុង​ព្រែក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល (​ត្រូវជា​ឪពុក​បង្កើត​) ។ ជនសង្ស័យ ឈ្មោះ ឆេង ប៊ុន​ឈឿន អាយុ ៣៥ ឆ្នាំ មុខរបរ កសិករ (​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​) មាន​លំនៅ ភូមិ​ក្នុង​ព្រែក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល (​ត្រូវជា​កូនប្រុស​បង្កើត​)​។​ វត្ថុតាង​ចាប់យក មានៈ ស្ន​ផ្លែ​៥​ចំនួន​១ , កាំបិតផ្គាក់​១។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here