វ៉ៃខ្នោះជនសង្ស័យ ៥នាក់ រឹបអូសថ្នាំញៀនជាង ៥ម៉ឺនគ្រាប់

0
8

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ៥នាក់ និងរឹបអូសគ្រឿងញៀនជាង ៥០,០០០គ្រាប់ នៅរាជធានីភ្នំពេញ និងសៀមរាប ។

ប្រតិបត្តិការនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

ជាក់ស្ដែងកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង១០:៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៧) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរ និងចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានការសម្របសម្រួលពីលោក វង្ស សសាវ៉ាត ពីព្រះរាជអជ្ញារងនៃ អយ្យកាអមសាលាដំបូងរាជធានីភ្នំពញ និងលោក ផេង សំណាង ព្រះរាជអាជ្ញារងនៃ អយ្យកាអមសាលាដំបូងខេត្តសៀមរាប បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុច តាមបណ្តោយផ្លូវ វិមានឈ្នះ(ទំនប់កប់ស្រូវ) ភូមិត្រពាំងពោធិ៍ ស សង្កាត់ចោមចៅ៣ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ ចាប់ជនសង្ស័យបាន ២នាក់ និងថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ (WY) ចំនួន ២០.០០០គ្រាប់។

នៅថ្ងៃដដែល វេលាម៉ោង ៥:៣០នាទីល្ងាច បន្តការស៊ើបអង្កេត ឈានទៅចាប់ខ្លួនជនសង្ស័យបាន ៣នាក់ ស្រីម្នាក់ និងឆែកឆេរលំនៅដ្ឋាន នៅចំណុចភូមិជ្រៃ ឃុំកណ្តែក ស្រុកបាគ ខេត្តសៀមរាប រកឃើញថ្នាំញៀនមេតំហ្វេតាមីនប្រភេទគ្រាប់(WY)ចំនួន ៣០.០០០គ្រាប់បន្ថែមទៀត។

ជនសង្ស័យទាំង ៥នាក់រួមមាន៖ ១-ឈ្មោះ ខុង ខុម ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះ អាត នឿត ភេទប្រុសអាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ។ ៣-ឈ្មោះ សល់ សេងលី ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ។ ៤-ឈ្មោះ លឹម ហេង ភេទប្រុសអាយុ ៥១ឆ្នាំ ជនជាតិថៃ។ ៥-ឈ្មោះ សឹម សត្យា ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ។

វត្ថុតាងចាប់យកបានសរុបមានថ្នាំញៀនប្រភេទ មេតំហ្វេតាមីនគ្រាប់(WY)ចំនួន ៥៦.៣៩៧ គ្រាប់ ស្មើទម្ងន់ ៥ គ.ក្រ ០៧៥.៧៩ក្រាម ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here