ច្រើនម្ល៉េះ! ចាប់បានគ្រឿងញៀនជាង ៥០គីឡូក្រាម វ៉ៃខ្នោះជនជាតិវៀតណាមនិងខ្មែរ ២នាក់

0
9

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសគ្រឿងញៀនជាង ៥០គីឡូក្រាម នៅរាជធានីភ្នំពេញ ។

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤:២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៥) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ លោកវរសេនីយ៍ឯក មាស ហត នាយករងមន្ទីរ លោកវរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) ចូលរួមសហការពីកម្លាំងនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីកែច្នៃ ជួញដូរគ្រឿងញៀន នៅចំណុច ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់បានជនសង្ស័យម្នាក់ឈ្នោះ ង្វៀង វីងទី និងសារធាតុញៀនមួយចំនួនតូច។ លុះដល់ម៉ោង ១៥:៣០ នាទីថ្ងែដដែល កម្លាំងជំនាញ បានធ្វើការឆែកឆេរ និងចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង គឹមហេង នៅចំណុច បន្ទប់ជួលលេខ៧ ផ្លូវលេខ៣០០ ក្រុម១៩ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ២នាក់រួមមាន៖ ១-ឈ្មោះ ង្វៀង វីងទី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ វៀតណាម។ ២-ឈ្មោះ ហេង គឹមហេង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ។

វត្ថុតាងចាប់យកបានរួមមាន៖ -មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៣.៥១ក្រាម។ -កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ៥០.៤២ក្រាម។ -អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ១គ.ក្រ ៥១៧.៣២ក្រាម។ -មេកាទីណូន (METHCATHINONE)ទម្ងន់សុទ្ធ ៤៦ គ.ក្រ ៧៧៤ក្រាម។ (សរុបរួម ទម្ងន់ ៤៨ គ.ក្រ ៣៤៥.២៥ក្រាម។ សារធាតុផ្សំ(មិនច្បាស់) ៦ គ.ក្រ ២១៤.៣៦ ក្រាម) ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here