សម្ដេចស ខេង ដកតំណែង អធិការរងក្រុងតាខ្មៅម្នាក់ ក្រោយល្មើសវិន័យកងកម្លាំង

0
13

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​បានសម្រេចអនុវត្តវិន័យក្រោមរូបភាព «ដកហូតមុខតំណែង» លោកវរសេនីយ៍ត្រី ដន សុខរិទ្ធ អត្តលេខ៧៨១៩៣ ពីអធិការរង អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឲ្យមកជាមន្ត្រី ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។

តាមប្រភពបានឲ្យដឹងថា លោក ដន សុខរិទ្ធ ដែលជាអតីតនាយរងប៉ុស្តិ៍ព្រែកឫស្សី បានឡើងតំណែងជាអធិការរងក្រុងតាខ្មៅ យ៉ាងឆាប់រហ័សប៉ុន្តែដោយសារតែ បានឡើងជាអធិការរងក្រុងតាខ្មៅ នេះ ក៏បានរៀបចំនូវពិធីជួបជុំផឹកស៊ីក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ទើប ត្រូវអស់តំណែងជាអធិការរងនគរបាលក្រុងតាខ្មៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here