អាមេរិកហាមឃាត់ ការធ្វើពាណិជ្ជកម្មជាមួយ ក្រុមហ៊ុនសន្តិសុខ NSO Group ជុំវិញ Pegasus spyware

0
6

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្រុមហ៊ុនបង្កើតកម្មវិធីតាមដាន NSO Group អាចនឹងជួបបញ្ហាជាមួយនឹង ការធ្វើពាណិជ្ជកម្មរបស់ពួកគេ បន្ទាប់ពីក្រសួងពាណិជ្ជកម្មអាមេរិក បានបញ្ចូលក្រុមហ៊ុននេះ ទៅក្នុងបញ្ជីហាមឃាត់។
ការដាក់ចូលទៅក្នុងបញ្ជីនេះមានន័យថា ក្រុមហ៊ុនអាមេរិក ឬក្រុមហ៊ុនដែលជាដៃគូ ជាមួយនឹងអាមេរិក នឹងមិនអនុញ្ញាតឱ្យធ្វើអាជីវកម្មជាមួយ NSO លុះត្រាតែពួកគេទទួលបាន ការអនុញ្ញាតពីរដ្ឋាភិបាល។

ក្រុមហ៊ុន NSO បានបានរងការចោទប្រកាន់ថា បានផ្ដល់កម្មវិធី និងឧបករណ៍បច្ចេកវិទ្យាឱ្យរដ្ឋាភិបាល មួយចំនួនដើម្បីតាមដានសកម្មជន អ្នកសារព័ត៌មាន និងអ្នករិះគន់ផ្សេងទៀតដែលមាន និន្នាការផ្ទុយពីរដ្ឋាភិបាល។

គួររំលឹកផងដែរថា កាលពីខែកញ្ញាកន្លងទៅក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ដើម្បីកែសម្រួលភាពចន្លោះប្រហោង ដែលអាចឱ្យជនខិលខូចធ្វើការ ជ្រៀតចូលទៅគ្រប់គ្រងទូរសព្ទ iPhone តាមរយៈ FORCEDENTRY របស់ក្រុមហ៊ុនអ៊ីស្រាអែល NSO Group បន្ទាប់ពីក្រុមហ៊ុន The Citizen Lab បានបង្ហាញពីការស្រាវជ្រាវ របស់ពួកគេទៅលើទូរសព្ទ iPhone របស់សកម្មជន ជនជាតិ អារ៉ាប៊ីសាអូឌីតម្នាក់ ហើយពួកគេគិតថាកម្មវិធី Pegasus ត្រូវបានប្រើតាំងពីខែកុម្ភៈឆ្នាំ ២០២១ មកម្ល៉េះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here