យុវជនម្នាក់របួសធ្ងន់ ក្នុងហេតុការណ៍ឡាន LEXUS បុកម៉ូតូ បណ្ដាលឲ្យឆេះយ៉ាងសន្ធោរសន្ធៅ នៅស្រុកសូទ្រនិគម

0
6

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្ត LEXUS បុកជាមួយម៉ូតូបង្កជាអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោរសន្ធៅ ។

ប្រភពបញ្ជាក់ឲ្យដឹងថា កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះ​ម៉ូតូ​ មួយ​គ្រឿងម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AE​ 0347 អ្នកបើកបរអ្នកបើកបរឈ្មោះ​ សុខ ភារុន ប្រុស អាយុ​ ២២​ ឆ្នាំ ស្នាក់នៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម​ ខេត្ត​សៀមរាប​ បានបុកប៉ះជាមួយរថយន្តម៉ាកLEXUS​ ពណ៌ទឹកមាស​ ពាក់ស្លាកលេខភ្នំពេញ 2AG 1879 អ្នកបើកបរគេចខ្លួន ក្រោយពេលបុករួចបណ្តាលឲ្យ ឆេះម៉ូតូនៅកន្លែងកើតហេតុ ត្រង់ចំណុចមុខវត្តព្រហ្មចន្ទ័ ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២៨០​-២៨១​ ដែលស្ថិតនៅក្នុងភូមិដំដែកថ្មី ឃុំដំដែក ស្រុកសូទ្រនិគម​ ខេត្ត​សៀមរាប​ ។

ក្នុងករណីនេះបណ្តាលឲ្យរងការខូចខាត:​ (១០០%)​ មានម៉ូតូ​ ០១​ គ្រឿង រងរបួសមនុស្ស​ចំនួន​០១នាក់ធ្ងន់ ។

រថយន្តអគ្គិភ័យបស់អធិការដ្ឋាន នគរបាលស្រុកសូទ្រនិគម មិនបានចេញទៅទេដោយយក​ ឧបករណ៍​បំពង់ពន្លត់ អគ្គិភ័យទៅជួយពន្លត់​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here