ដុត​កម្ទេចចោល​ជ្រូក​ក្លាស្សេ​ជាង១០០​ក្បាល ដែលបង្ក្រាបបានពីឈ្មួញនាំចូលពីប្រទេសថៃ

0
8

ភ្នំពេញ​៖ ក្រុម​អន្តរា​គម​បង្ក្រាប​បទល្មើស​ការិយាល័យ សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​ឃាត់​ បង្ក្រាបបានជ្រូក​ក្លាស្សេ​ចំនួន ១៦០​ក្បាល​ដឹក​តាម​ ​ច្រក​របៀង​ចេញពី​ប្រទេស​ថៃ​កាលពី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១វេលា​ម៉ោង​១១​យប់ ​។

បើតាមមន្ត្រី​ចម្រុះ​​ឲ្យ​ដឹង​ថា ​នៅ​យប់​នោះ​កម្លាំង​បាន​ចេញ​ស្ទាក់​ចាប់​បាន​រថយន្ត​១​គ្រឿង​ម៉ាក សាំ​យ៉ុង ពណ៌​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ ពោធិ៍សាត់ 2A-1140 នៅត្រង់​ចំណុច​មុខ​វត្ត​ខ្លែង​​ពណ៌ ភូមិ​ខ្លែង​ពណ៌ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ អ្នកបើក​​ដោយ​ឈ្មោះ យ​ន​សា​ម៉េ​ត អាយុ ៣៧​ឆ្នាំមាន​ទីលំនៅ នៅ​ភូមិ​ស្រឡៅ​ជ្រុំ ឃុំ សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ក្រោយពី​ឃាត់​រថយន្ត​ហើយ​កំលាំងចំរុះ​ឆែកឆេ​ក្នុង​រថយន្ត​រកឃើញ ជ្រូក​រស់​ក្លាស្សេ​ចំនួន ១៦០​ក្បាល​។

ប្រភពបន្ត​ថា ​ក្រោយពី​ពិនិត្យ​ជាក់ស្ដែង​ឃើញ​ថា​ ពុំ​មាន​លិខិត​អនុញ្ញាត​ដឹកជញ្ជូន​អ្វី​ទាំងអស់​និង​មានការ​ដឹកជញ្ជូន​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស និង​មានការ​ប្រែប្រួល​សភាព​ដើម និង​មាន​ក្លិនស្អុយ ទើប​មន្ត្រី​ចំរុះ​សម្រេច​ដុត​កម្ទេចចោល នៅវេលា​ម៉ោង ១២ និង ៣០​នាទី រសៀល នៅ​ថ្ងៃទី ៤ ខែវិច្ឆិការ ឆ្នាំ​២០២១ តែម្តង​។

ប្រភពដដែលបន្ថែមថា បណ្ដា​អាជីវករ​មួយចំនួន​តូច​នៅតែ​បន្ត​បំពាន​ក្នុង​ការទិញ​ជ្រូក​មិន​សុចរិត​កណ្ដាល​ឲ្យ​ច្រករបៀង​នៅតាម​បណ្តោយ​ខ្មែរ ថៃ ត្រូវបាន​ក្រុម​ឈ្មួញ​ខុសច្បាប់​នៅតែ​លួច​ដឹក​ជ្រូក​រស់​ក្លាស្សេ​នាំចូល​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​យក​មក​លក់​ក្នុង​ទីផ្សារ ដែលជា​ហេតុ​បង្ក​ការ​លំបាក​ក្នុង​ការ​ទប់ស្កាត់​និង​បង្ក្រាប​អាច​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាយថាហេតុ​ដល់​សុខភាព​សុវត្ថិភាព​របស់​អ្នកប្រើប្រាស់​ជាដើម​។ ចំណែក​ម្ចាស់​រថយន្ត​និង​រថយន្ត​កម្លាំងចម្រុះ​យកទៅ​ធ្វើតាម​នីតិ​វិធី​នៃ​ច្បាប់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here