អនុប្រធានទី១ នៃរដ្ឋសភា លោក ងួន ញិល បានទទួលមរណភាព

0
9

ភ្នំពេញ៖ លោក ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាព នៅម៉ង១០៖៣៥នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សពលោកងួន ញិល នឹងតម្កលធ្វើបុណ្យនៅអាសយដ្ឋានបច្ចុប្បន្ន នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមរំលឹកថា លោក ងួន ញិល កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤២ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ហើយក៏ធ្លាប់ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ១៩៨៩ -១៩៩៣៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here