មនុស្ស​៦​នាក់​ រង​របួសធ្ងន់​ស្រាល ករណីបើករថយន្ត​ក្រឡាប់​​ខ្លួនឯង នៅ​ស្រុក​ថ្ម​បាំង​

0
12

​ភ្នំពេញ៖​ មនុស្សចំនួន៦នាក់ ​រង​របួសធ្ងន់​ស្រាល​ករណី បើករថយន្ត​ក្រឡាប់​ដោយ​ខ្លួនឯង​ កាលពីថ្ងៃ​ ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២១​ វេលា​ម៉ោង​ ១១​និង​៥០​នាទី​ នៅ​ចំណុច​ថ្ម​ដំរី​ ស្ថិត​នៅ​ភូមិ​ទឹកល្អក់​ ឃុំ​ជី​ផាត​ ស្រុក​ថ្ម​បាំង​ ខេត្ត​កោះកុង​។​

​សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលក្រឡាប់​ម៉ាក​ Lexus​ RX​ 330​ ពាក់​ស្លាក់​លេខ​ ភ្នំពេញ​ 2BF​ 1060​ ព​ណ៍​ប្រផេះ​ បើកបរ​ដោយ​ជនបរទេស​មានឈ្មោះ​ ប៊ែ​ក​ ស៊​ត​ ភេទ​ ប្រុស​ អាយុ​ ៣៥​ ឆ្នាំ​ ។​

សមត្ថកិច្ចបន្តថា អ្នករងរបួសទាំងនោះរួមមានឈ្មោះ ១​ .​ឈ្មោះ​ បូរ​មី​ ភេទ​ស្រី​ អាយុ​ ១៩​ ឆ្នាំ, ​២.​ឈ្មោះ​ ម៉េ​ង​ ជឺ​ ភេទ​ ស្រី​ អាយុ​ ១៩​ ឆ្នាំ​, ៣.​កូនប្រុស​ជនជាតិ​បរទេស​ មិន​ស្គាល់ឈ្មោះ​អាយុ​៧​ ឆ្នាំ, ​៤.​ ជនជាតិ​ចិន​ ភេទ​ស្រី​ មិន​ស្គាល់ឈ្មោះ​, ៥.​ ជនជាតិ​ខ្មែរ​ ភេទ​ស្រី​ មិន​ស្គាល់ឈ្មោះ​អ្នក​រង​របួសធ្ងន់​ចំនួន​ ២​ នាក់​(​ស្រី​)​ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​បូ​ទុម​សាគរ​។​មូលហេតុ​ រថយន្ត​ដាច់​ហ្វ្រាំង​ ពេល​ចុះ​ចំណោត​ ចំណែក​រថយន្ត​កំពុង​រង់ចាំ​ក្រុមហ៊ុន​ធានា​រាប់​រង​មក​ស្ទូច​យក​ទៅ​ជួស​ជុស​៕

LEAVE A REPLY

Please enter your comment!
Please enter your name here