ស្រស់ស្អាតណាស់! រមណីយដ្ឋានទេសចរណ៍បឹងឈូក ក្នុងស្រុកបន្ទាយស្រី

0
14

ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីតាមរយៈហ្វេសប៊ុក នាថ្ងៃទី៨ ខែវិច្ឆិកានេះបានឲ្យដឹងថា«រមណីយដ្ឋានទេសចរណ៍បឹងឈូក»កំពុងតែវិលត្រលប់ទៅរកប្រក្រតីភាពដូចដើមបណ្តើរៗហើយ បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ក៏ចាប់ផ្តើមរកប្រាក់ចំណូលបានឡើងវិញបន្តិចម្តងៗដែរ បន្ទាប់ពីត្រូវបានផ្អាកមួយរយៈធំដោយសារតែការរីករាលដាលនៃជំងឺកូវីដនៅក្នុងសហគមន៍។

លោកបន្តថា ត្រកាលស្រស់ថ្មី គួរឱ្យចង់ទៅលេងកម្សាន្ត និងដកដង្ហើមស្រូបយកខ្យល់អាកាសបរិសុទ្ធធានាថា ស្អាតមានអនាម័យ និងជាស្តង់ដាគំរូនៃផលិតផលទេសចរណ៍ប្រចាំស្រុកបន្ទាយស្រី ហើយគ្រប់គ្រងដោយ សហគមន៍ផ្ទាល់ទៀតផង។

លោក ឃឹម ហ្វីណង់បញ្ជាក់ថា កុំភ្លេចមកជួយគាំទ្រសហគមន៍របស់យើង តែក៏កុំភ្លេចប្រកាន់វិធានសុវត្ថិភាព សុខាភិបាល ឱ្យបានខ្ពស់បំផុតផង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here