សមាគមស្បែកជើងកម្ពុជា រួមចំណែកឧបត្ថម្ភគាំទ្រ ជួយដល់កងទ័ពជើងគោក ក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

0
56

ភ្នំពេញ៖ លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើង កម្ពុជា នៅថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២០បានដឹកនាំ អនុប្រធាន និងគណៈកម្មការសមាគម ជួបសម្ដែងការគួរសមជាមួយនឹងលោក ហ៊ុន ម៉ាណែត និងបាននាំយកអំណោយរបស់សមាគមរួមមាន មីចំនួន២១៦៦ កេស ទឹកបរិសុទ្ធចំនួន៦០០កេស និងស្បែកជើងចំនួន២០០កេសជូនដល់កងទ័ពជើងគោក ដើម្បីចូលរួមចំណែកជួយដល់កងទ័ពជើងគោក ក្នុងយុទ្ធនាការដោះស្រាយការងារជួយសង្គ្រោះប្រជាពលរដ្ឋ នៅតាមមូលដ្ឋានទូទាំងប្រទេសដែលកំពុងរងគ្រោះដោយទឹកជំនន់។

លោកប្រធានសមាគម បានលើកឡើងថា ដោយមើលឃើញយុទ្ធនាការ ជួយជនរងគ្រោះដោយសារទឹកជំនន់រហ័សទាន់ពេលវេលា ក្រោមការដឹកនាំរបស់មេបញ្ជាការកងទ័ពជើងគោក សមាគមព្រមទាំងអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា បានចូលរួមចំណែកឧបត្ថម្ភគាំទ្រចំពោះកងទ័ពដើម្បីជួយសង្គ្រោះប្រជាជន ឲ្យបានទាន់ពេលវេលា។

លោកបន្តថា នេះគឺជាទឹកចិត្ត និងការថ្លែងអំណរគុណរបស់សមាគមស្បែកជើងកម្ពុជា ចំពោះកងទ័ពដែលតែងតែឃើញកងទ័ពនៅជួរមុខជានិច្ច និងតែងតែចុះជួយសង្គ្រោះប្រជាពលរដ្ឋ រាល់ពេលដែលមានគ្រោះមហន្តរាយផ្សេងៗ។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមគាំទ្រដ៏ថ្លៃថ្លាបំផុតចំពោះឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងគណៈកម្មការទាំងអស់ ដែលបានចូលរួមឧបត្ថម្ភអំណោយជួយដល់កងទ័ពដើម្បីសង្គ្រោះប្រជាជន នៅក្នុងគ្រាដ៏លំបាកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here