ភ្នំពេញ៖ នៅរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពល តំណាង ឲ្យលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពល បានទទួលអំណោយថ្នាំពេទ្យ និងស្បែកជេីង ពីសប្បុរស ជន ដែលបានឧបត្ថម្ភ ជូនកងពល។ ពិធី នេះ ដែរបានធ្វេីឡេីងតាមរយៈ លោក ខឹម ចន្ថា និងភរិយា លោក សូ លាភ លាក់ និងភរិយា ព្រមទាំង សប្បុរសជននៅក្រុងឡូវែល សហរដ្ឋ អាមេរិក មានដូចជា:ថ្នាំ ពេទ្យ និងស្បែកជេីង ដើម្បីចូលរួមចំណែកការងារមនុស្សធម៍ និងទំនុកបំរុងដល់កងកម្លាំងរបស់កងពលតូចលេខ៧០។ សូមជម្រាបថា កន្លង មកកងពលក៏បានទទួលអំណោយពីសប្បុរសជន ច្រើន ជាបន្តបន្ទាប់ ដែលសកម្មភាពនេះ ត្រូវ បានលោកឧត្តមសេនីយ៍ទោ មានប្រសាសន៍ថា នេះជាការបង្ហាញអំពីវប្បធម៌នៃចែករំលែក និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ខឹម ចន្ថា និងភរិយា លោក សូ លាភ លាក់ និងភរិយា ព្រមទាំង សប្បុរសជននៅក្រុងឡូវែល សហរដ្ឋ អាមេរិក ព្រមទាំងក្រុមគ្រួសារអោយជួបប្រទះនឹងពុទ្ធពរ៤ប្រការ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ៕