ផលិតកម្មGalaxy Navatra និងកំពូលតារាចម្រៀង ចូលរួមឧបត្ថម្ភថវិកា ២០០០០ដុល្លា និងអង្ករ២០តោន ដើម្បីរួមចំណែកជួយដល់កងទ័ពជើងគោក ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់

0
13

ភ្នំពេញ៖ លោក ឧកញ៉ា ឡេង ភត្រា (ឡេង ណាវ៉ាត្រា) អគ្គនាយកផលិតកម្មGalaxy Navatra និងកំពូលតារាចម្រៀងគឺលោកព្រាប សុវត្ថិ លោក ប៉ុន សុណារិន(ខេម) កញ្ញា តន់ ចន្ទសីម៉ា និងក្រុមការងារ នៅថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២០ បានចូលរួមឧបត្ថម្ភថវិកាចំនួន២០០០០ដុល្លា សហរដ្ឋអាមេរិច និងអង្ករចំនួន២០តោន ដើម្បីចូលរួមចំណែកជួយដល់កងទ័ពជើងគោករជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់។

លោក ឧកញ៉ា ឡេង ភត្រា (ឡេង ណាវ៉ាត្រា) បានលើកឡើងថានេះ គឺជាទឹកចិត្តសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងតារាចម្រៀងផលិតកម្មGalaxy Navatra ដើម្បីចូលរួមចំណែកជួយដល់កងទ័ពជើងគោក ក្នុងយុទ្ធនាការដោះស្រាយការងារ ជួយសង្គ្រោះប្រជាពលរដ្ឋ នៅតាមមូលដ្ឋានទូទាំងប្រទេស ដែលកំពុងរងគ្រោះដោយទឹកជំនន់។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមគាំទ្រដ៏ថ្លៃថ្លាបំផុតចំពោះ ឧកញ៉ាឡេង ភត្រា(ឡេង ណាវ៉ាត្រា) អគ្គនាយកផលិតកម្មGalaxy Navatra និងកំពូលតារាចម្រៀង គឺលោកព្រាប សុវត្ថិ លោក ប៉ុន សុណារិន(ខេម) កញ្ញា តន់ ចន្ទសីម៉ា និងក្រុមការងារ ទាំងអស់ដែលបានចូលរួមឧបត្ថម្ភថវិកា និងអង្ករក្នុងការជួយ ដល់កងទ័ពដើម្បីសង្គ្រោះប្រជាជន នៅក្នុងគ្រាដ៏លំបាកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here