រដ្ឋបាលស្រុករុក្ខគិរី ជូនដំណឹងដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ដោយសារទំនប់អាងទឹកបាសាក់ ហក់ឡើងយ៉ាងគំហុក

0
13

ខេត្តបាត់ដំបង៖​ រដ្ឋបាលស្រុករុក្ខគិរី តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនបានជម្រាបជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋ សម្រាប់ស្រុករុក្ខគិរី និងស្រុកមោងឫស្សី  ពេលនេះទំនប់អាងទឹកបាសាក់បានឡើងយ៉ាងគំហុក ពីតំបន់ជួរភ្នំខាងលើទៀតហើយគិ តក្នុងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ម៉ោង ៧០៖២០ ព្រឹក កម្ពស់ទឹកមានការកើនឡើងរហូតដល់៦,២ម៉ែត្រ។

រដ្ឋបាលស្រុកបញ្ជាក់ថា ពត៌មាននេះមិនមានការបំភ័យអ្វីទេ គ្រាន់តែជូនជាពត៌មានសម្រាប់ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដឹងជាមុនដើម្បីត្រៀមបង្កា និងចៀសវាង មានបញ្ហាកើតឡើងដោយខ្វះការប្រុងប្រយ័ត្នប៉ុណ្ណោះ ជាពិសេសបងប្អូននៅក្បែរមាត់ស្ទឹង៕

May be an image of tree, nature and body of water

LEAVE A REPLY

Please enter your comment!
Please enter your name here