ព្រះមហាក្សត្រ ស្នើយូណេស្កូដាក់បញ្ចូល គុណល្បុក្កតោ និងប្រាសាទកោះកេរ្តិ៍ របស់កម្ពុជា ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌ វប្បធម៌ពិភពលោក

0
10

ភ្នំពេញ៖ ក្នុងឱកាសស្តេចគង់បំពេញ ព្រះរាជកិច្ចនៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ព្រះករុណាជា​អម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គសព្វព្រះរាជហឫទ័យ ជម្រាបជូនអំពីគោលបំណងរបស់កម្ពុជា ដែលកំពុងរៀបចំឯកសារស្នើសុំដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» ក្នុងប្រភេទបេតិកភណ្ឌវប្បធម៌អរូបី និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជា ក្នុងប្រភេទបេតិកភណ្ឌ​ពិភពលោក ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌ វប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ ក្នុងព្រះរាជសវនការដ៏ឧត្តុង្គឧត្តម ជាមួយលោកជំទាវ AUDREY AZOULAY អគ្គនាយិកា នៃអង្គការយូណេស្កូ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមហ្វេសប៊ុក Royal du Cambodge ៕

LEAVE A REPLY

Please enter your comment!
Please enter your name here