រដ្ឋមន្ត្រីធនធានទឹក ចុះពិនិត្យស្ថានភាពហក់ឡើងនៃស្ទឹងព្រែកត្នោត ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់

0
11

ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យនិងវាយតម្លៃដោយផ្ទាល់នូវស្ថានភាពហក់ឡើងនៃស្ទឹងព្រែកត្នោតសារជាថ្មី ក្រោយពីមាន ភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ។

យោងតាមក្រសួងធនធានទឹកបានឲ្យដឹងថា ទោះបីសភាពការណ៍មិនទាន់ធ្លាក់ដល់កម្រិតធ្ងន់ធ្ងរយ៉ាងណាក្តី  លោក រដ្ឋមន្ត្រីបានបញ្ជាដល់គ្រប់មុខព្រួញទាំងអស់ធ្វើសកម្មភាពអស់រយៈពេល៣ថ្ងៃមកហើយ ក្នុងការតាមដាន ត្រួតពិនិត្យជាប្រចាំគ្រប់គោលដៅនិងប្រើគ្រឿងចក្រដឹកជញ្ជូនដីចាក់បំពេញបន្ថែមពង្រឹងសារជាថ្មីនៅចំណុចមួយចំនួនដែលបាត់បង់ដីពង្រឹងកម្ពស់ទំនប់នាពេលជំនន់កន្លងមក ។

ប្រភពបន្តថា រហូតដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្ថានភាពនៅទំនប់៧មករា ទឹកមានកម្ពស់ ៥,០៥ម៉ែត្រ , ទឹកហូរលើទំនប់បង្ហៀរ ០,២៥ម៉ែត្រ ។ រីឯស្ថានភាពនៅប៉ែកខាងក្រោមពុំទាន់ មានបញ្ហាប្រឈម នៅឡើយនោះទេ ដោយកម្ពស់ទឹកនៅទាបជាងជំនន់នាពេលកន្លងមកពីកម្ពស់ ១,១០ម៉ែត្រ ទៅ១,៤០ម៉ែត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here