ភ្នំពេញ៖ គណបក្សកម្ពុជានិយម ដែលបង្កើតឡើងដោយ លោក យ៉ែម បុញ្ញឫទ្ធិ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីទៅក្នុងបញ្ជីគណបក្សនយោបាយហើយ។
យោងតាមប្រកាសក្រសួងមហាផ្ទៃនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ជាមួយនឹងការចុះបញ្ជីជាផ្លូវការនេះ តាមប្រការ២ នៃប្រកាស, ក្រសួងមហាផ្ទៃ បានតម្រូវឱ្យគណបក្សកម្ពុជានិយមត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្សនេះដែលតម្កល់នៅក្រសួងមហាផ្ទៃ។
គណបក្សកម្ពុជានិយម មានអក្សរកាត់ (ប.ក) ដែលមានស្នាក់ការកណ្តាល នៅផ្ទះលេខ៥២-៥៤ ផ្លូវបេតុង ៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមាន លោក យ៉ែម បុញ្ញឫទ្ធិ ជាប្រធាន៕
