ល្បីយូហើយ! បង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែង នៅខេត្តព្រះវិហារ

0
11

ភ្នំពេញ៖ សមត្ថកិច្ចជំនាញពបចុះបង្រ្កាប រោងសិប្បកម្មសន្និធិឈើមួយកន្លែងគ្មានច្បាប់អនុញ្ញាតិ កាលពីថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២១ស្ថិតក្នុងភូមិពោធិ៍ឃុំពោធិ៍ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ ដែលមានម្ចាស់ឈ្មោះ ជា រុងរឿង ភេទប្រុស។

សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងសិប្បកម្មកែច្នៃបទល្មើសព្រៃឈើមួយកន្លែង ខាងលើគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើទេ។ការបង្រ្កាបនេះ សមត្ថកិច្ចបានធ្វើការរឹបអូសឈើជាច្រើន រួមទាំងឧបករណ៍កែច្នៃទាំងអស់ដែលនៅប្រើការក្នុងរោងទាំងនោះផងដែរ យកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ឈ្មោះ ជា រុងរឿង គឺជាឈ្មួញឈើដុះស្លែមួយរូបនៅក្នុងទឹកដីស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ពុំដែលមានសមត្ថកិច្ចណាចុះបង្ក្រាបនោះឡើយ ទើបតែលើកនេះត្រូវបានបង្រ្កាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here