ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យលោក ឃឹម ឡាគី បង្កើត«គណបក្សអនាគតជាតិ»

0
14

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឱ្យលោក ឃឹម ឡាគីអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិបង្កើត «គណបក្សអនាគតជាតិ» ។

យោងតាមលិខិតសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ផ្ញើទៅកាន់ លោក ឃឹម ឡាគី តំណាងស្ថាបនិកគណបក្សអនាគតជាតិ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១បញ្ជាក់ថា ដោយផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឱ្យបង្កើត «គណបក្សអនាគតជាតិ» សរសេរជាអក្សរកាត់ (គ.អ.ជ) និងមានអាសយដ្ឋាននៃទីស្នាក់ការកណ្តាលស្ថិតនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

លិខិតដដែលបន្ថែមថា ដូច្នេះ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ (មួយរយប៉ែតសិប)ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ គណបក្សអនាគតជាតិត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមបញ្ញត្តិមាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here