បង្ក្រាបករណី​ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនតាមទូក ដកហូតគ្រឿងញៀន​១៧០​កញ្ចប់​

0
18

ភ្នំពេញ៖ សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​បានធ្វើការបង្ក្រាបករណីដឹក​គ្រឿងញៀន តាមទូកមួយគ្រឿង ដកហូតគ្រឿងញៀនបាន​១៧០​កញ្ចប់​។

ការបង្ក្រាបនេះបានធ្វើឡើង ក្នុងពេលដែល​ឧក្រិដ្ឋជន​ដឹកជញ្ជូន​ពី​ស្រុក​ខូង​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ​មក​ចំណុច​កោះ​ល្ង​ឃុំ​ព្រះ​រំកិល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ខេត្តស្ទឹងត្រែង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី ២៤​ខែវិច្ឆិកា​ឆ្នាំ​២០២១​។​

​​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង ​លោក ​អូត ​ស៊ី​វុត្ថាបាន​ឱ្យដឹង​​ថា​ ដោយមាន​កំណត់​មុខសញ្ញា គួរ​ឲ្យ​សង្ស័យ​ក្នុង​គោលដៅ​សមត្ថកិច្ច​ការពារ​ល្បាត​ប្រចាំ​តំបន់​ព្រំដែន​ផ្លូវទឹក​កម្ពុជា​ឡាវ​ ពេលនោះ​សមត្ថកិច្ច​ក៏បាន​ចុះទៅពិនិត្យ​ទូក​មួយគ្រឿង​ដែល​គេ​សង្ស័យ​ជា​បទល្មើស​ ​ពេល​ចុះ​ពិនិត្យ​បានឃើញ​វត្ថុតាង​គ្រឿងញៀន​ចំនួន​១០​បាវ​ស្មើ​១៧០​កញ្ចប់​និង​ទូក​មួយគ្រឿង​។​រីឯ​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​បានរ​ត់ទៅ​ពេល​ឃើញ​សមត្ថកិច្ច​ចុះទៅ​ដល់​។​

លោកស្នងការរូបនេះ​បន្ថែមទៀតថា​ ក្រោយពី​ដកហូត​គ្រឿងញៀន​នៅលើ​ទូក​មួយគ្រឿង​នោះបាន​ដឹក​គ្រឿងញៀន​ទាំងអស់​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំងយប់​ដើម្បី​ធ្វើការ​ពិនិត្យ​និង​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​អ្នកពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​នេះ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here