បុរស​ម្នាក់ ឈរ​នោម​នៅ​ជម្រាលភ្នំ​បណ្ដាលឲ្យរអិល​ជើង​ធ្លាក់​មកក្រោម ស្លាប់​ភ្លាម​ៗ

0
11

សៀមរាប៖ បុរស​​ម្នាក់ ឈរ​នោម​នៅ​ជម្រាលភ្នំ​បណ្តាលឱ្យ​រអិល​ជើង​ធ្លាក់ ពីលើ​ភ្នំ​មកក្រោម​ធ្វើឱ្យ​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ​។​ ហេតុការណ៍​បានកើត​ឡើង​នៅ​នៅវេលា​ម៉ោង​១៩​និង ៣០​នាទី​យប់ ថ្ងៃទី​២៤​ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​លើ​ភ្នំ​ក្រោម ក្នុងភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​។

ជនរងគ្រោះ ឈ្មោះ កៅ គាហ៊ួរ ភេទប្រុសអាយុ ៥០ឆ្នាំ មុខរបរជាងថតរូប មានទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

មន្ត្រីនគរបាល​សង្កា​ត់​សៀម​រាបបានឲ្យដឹង​ថា បុរស​ម្នាក់ខាងលើនេះ បាន​ដើរទៅ​ហាត់ប្រាណ នៅលើ​ភ្នំ​ក្រោម ខណៈពេល​នោះ ជនរងគ្រោះ​ឈរនោម រួចហើយដើរ​ចុះមក ជម្រាលភ្នំក៏រអិល​ជើង​ធ្លាក់ ពីលើ​ភ្នំ​មកក្រោម បណ្ដាល ឱ្យស្លាប់​ភ្លាមនៅ​កន្លែងកើតហេតុ​តែម្តង​។​

សាកសព​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​តាម​ឡាន​យកទៅ​ផ្ទះ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ដើម្បី​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​​៕​

 

LEAVE A REPLY

Please enter your comment!
Please enter your name here