ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីគាស់ផ្ទះលួចយកម៉ូតូ

0
11

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលសង្កែទី១ នៅថៃ្ងទី២៦ ខែវិចិ្ឆកា ឆាំ្ន២០២១ វេលាម៉ោង១:០០នាទី រំលងអធ្រាត បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីលួចគាស់ផ្ទះយកម៉ូតូ នៅចំណុចក្រុម៩ ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះស្រួយ រដ្ឋា ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវ៩០៧ ក្រុម៧ ភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ។

ចំណែកជនសង្ស័យឃាត់ខ្លួនចំនួន៣នាក់រួមមាន៖

១- ឈ្មោះ សៀង ស្រាន់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៩ ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។

២- ឈ្មោះលី សៀង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៩ ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។

៣- ឈ្មោះអ៊ុក មករា ភេទប្រុស អាយុ៣១ឆាំ្ន មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៩ ផ្លូវរថភើ្លង ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (មានសាធាតុញៀន)។

ហេតុការណ៍៖ នៅថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលសង្កែទី១ ថាមានចោរចូលគាស់ផ្ទះ​របស់គាត់យកម៉ូតូ ចំនួន២គ្រឿង ហើយសមត្ថកិច្ច​បានចុះមកស្រាវជ្រាវ​ដល់ទីតាំងកើតហេតុ​តែម្តង និងធើ្វការស្រាវជ្រាវឃាត់ជនសង្ស័យបាន ចំនួន៣នាក់។

សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ក្រហម សេរីឆ្នាំ២០១៨ ផ្លាកលេខភ្នំពេញ1HW 5966, ម៉ូតូម៉ាកហុងដា MSX ពណ៌ស មិនចាំសា្លកលេខ។ សម្ភារៈដកហូត៖ ម៉ូតូម៉ាកស៊ុយសូគីនិច ពណ៌ស ផ្លាកលេខភ្នំពេញ1GY0879របស់ជនសង្ស័យ, ដែកកែឆ្នៃសំប៉ែតចុងស្រួច ចំនួន១។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here