សត្វអណ្តើកហ្លួង៥១ក្បាល ត្រូវបានលែងចូលទីជម្រកធម្មជាតិ

0
11

ភ្នំពេញ៖ អង្គការ WCS  សហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលែងអណ្តើកហ្លួងឬអណ្តើកសរសៃចំនួន ៥១ក្បាលចូលក្នុងទីជម្រកធម្មជាតិតាមប្រព័ន្ធ ព្រែកស្រែអំបិលស្ថិតក្នុងស្រុកកំពុងសីលា ខេត្តព្រះសីហនុ។

ពិធីនេះបានរៀបចំធ្វើឡើង នាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ព្រះតេជគុណព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព និងលោក ខ្លេមឹន បេកកឺរ (Clemens Beckers) តំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ការលែងអណ្តើកហ្លួងនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងរយៈពេលជិតពីរទសវត្សរ៍ក្នុងការការពារសំបុកអណ្តើក ការយកចិត្តទុកដាក់មើលថែទាំកូនអណ្តើកទាំងអស់នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង និងការការពារសត្វអណ្តើកនៅក្នុងសហគមន៍តាមដងព្រែកស្រែអំបិល ដែលគាំទ្រដោយសហភាពអឺរ៉ុប អង្គការ Mandai Nature, Rainforest Trust, US Forest Service, Allan & Patricia Koval Foundation, USAID Feed the Future និង Turtle Survival Alliance។

គូបញ្ជាក់ផងដែរថា នេះគឺជាការលែងអណ្តើកហ្លួងលើកទីប្រាំមួយចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ចាប់តាំងពីឆ្នាំ ២០១៥ មក ដែលសរុបទាំងប្រាំមួយលើកនេះ មានចំនួន ១៤៧ក្បាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here