ភ្នំពេញ៖ មន្ត្រីសាខា ក.ប.ប. ខេត្តមណ្ឌលគិរី សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តបេសកកម្មការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ និងបង្រ្កាបអំពើមិនសុចរិតក្នុងធុរកិច្ច ជាក់ស្តែងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យតាមបណ្តាស្ថានីយ/ដេប៉ូលក់ ប្រេងឥន្ទនៈក្នុង ស្រុកអូររាំង សរុបចំនួន ៥ស្ថានីយ/ដេប៉ូ ដែលក្នុងនោះ១ដេប៉ូ ត្រូវបានមន្ត្រីជំនាញរកឃើញថាមិន មានអនុលោមភាព និងបានធ្វើការពិន័យអន្តរការណ៍ភ្លាមៗនៅនឹងកន្លែងតាមនីតិវិធី។