ពិតជាស្រស់ស្អាត! រូបថតលើអាកាសខ្លះៗ​ ពីកោះកុងក្រៅ​ ឆ្នេរទី៤​ នៃខេត្តកោះកុង

0
8

ភ្នំពេញ៖ កោះកុងក្រៅ​ជាតំបន់កោះ​ ស្ថិតក្នុង ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ ឆ្នេរកោះកុងក្រៅ​ មាន៦ឆ្នេរ​ ដែលឆ្នេរនីមួយៗមានខ្សាច់សស្អាត​ ទឹកសមុទ្រថ្លាអាចមើលឃើញដល់បាតសមុទ្រ​ និងព្រមទាំងមានព្រែកខាងក្រោយឆ្នេរ​ ដែលអាចអោយយើងគយគន់ទេសភាពយ៉ាងស្រស់ស្អាត។ នេះបើយោងតាមក្រសួងទេសចរណ៍។

សម្រាប់ឆ្នេរដែលភ្ញៀវទេសចរណ៍និយមទៅលេង​ និងមានទឹកប្រើប្រាស់គ្រប់គ្រាន់​ គឺឆ្នេរទី៣​ និងទី៤​។ នៅទីនោះយើងអាចអង្គុយលេងស្ទូចត្រី​ ងូតទឹក​ ជិះទូកលេង​ ទស្សនាទឹកធ្លាក់​ និងគយគយមើលទិដ្ឋភាពថ្ងៃរៀបលិច។

ការធ្វើដំណើរ:ដើម្បីទៅកាន់ទីនោះ​ គឺយើងត្រូវធ្វើដំណើរ​ ដោយយាន្ត​ ឬម៉ូតូទៅកាន់ខេត្តកោះកុង​ (បើមកពីភ្នំពេញ​ ហួសផ្លូវបត់តារាសាគរប្រមាណ​ ២០គីឡូ​ នៅខាងឆ្វេង​ យើងនឹងឃើញផ្លូវដីក្រហមមួយ​។ បត់តាមផ្លូវក្រហម​ ជិះប្រកាន់ផ្លូវបត់ឆ្វេង​ ប្រមាណជា១០គីឡូ​ យើងនឹងទៅដល់ភូមិនេសាទមួយ​ ដែលអាចឡើងទូកនៅទីនោះ) និងបន្ទាប់មកគឺធ្វើដំណើរដោយទូក​ប្រមាណ​ ១ម៉ោងកន្លះ-២ម៉ោង​ ពីផែទូក​ ដើម្បីទៅដល់ឆ្នេរកោះកុងក្រៅ។

ការស្នាក់នៅ:ដោយសារទីនោះជាទីតាំងធម្មជាតិ​ មិនទាន់មានការអភិវឌ្ឍន៍​ ភ្ញៀវទេសចរណ៍​អាចស្នាក់នៅដោយការបោះជំរុំតង់លើឆ្នេរខ្សាច់ ដោយខ្លួនឯង។

ការរៀបចំម្ហូបអាហារ:យើងអាចត្រៀម​ អង្ករ​ និងម្ហូបផ្សេងៗ​ ដូចជាត្រី​ សាច់​ ឬគឿងសមុទ្រ​ និងគ្រឿងទេសម្រាប់ធ្វើម្ហូបញាំនៅទីនោះ​ (ម្ចាស់ទូកអាចជួយដាំបាយ​ និងធ្វើម្ហូបបាន)។

សូមចូលរួមរក្សាសម្រាមអោយមានសណ្តាប់ធ្នាប់​ ដើម្បីឆ្នេរស្អាតសម្រាប់ភ្ញៀវទេសចរទាំងអស់គ្នា និងសូមកុំប្រើប្រាស់ ឧបករណ៍បំពងសម្លេងខ្លាំងៗ​ នាំរំខានដល់អារម្មណ៍ភ្ញៀវទេសចរណ៍ផ្សេងទៀត៕

May be an image of nature and body of waterMay be an image of 2 people, tree, nature and body of water

May be an image of nature, body of water and treeMay be an image of body of water and nature

May be an image of beach, ocean, coast and nature

May be an image of nature, palm trees, sky and ocean

May be an image of tree, nature and body of water

 

LEAVE A REPLY

Please enter your comment!
Please enter your name here