នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក ភ្ញៀវទេសចជិត៤ម៉ឺននាក់ ទៅលេងខេត្តសៀមរាប

0
19

ភ្នំពេញ៖ ស្ថានភាពភ្ញៀវទេសចរ ចូលមកខេត្តសៀមរាប គិតត្រឹមថ្ងៃទី ៣០ ខែតុលា នៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ មានចំនួនប្រមាណ ៣៨,៦៤៣ នាក់ ក្នុងនោះ ៖

១-ភ្ញៀវទេសចរបរទេសមានចំនួន ៦៤៣នាក់ ថយចុះ ៨៦,៥៤% បើប្រៀបធៀបនឹងរយះពេលដូចគ្នា ឆ្នាំ២០១៩មានចំនួន ៤៧៧៨នាក់។

២- ភ្ញៀវទេសចរក្នុងស្រុកមានចំនួនប្រមាណ ៣.៨ ម៉ឺននាក់ (បីម៉ឺនប្រាំបីពាន់នាក់) ក្នុងនោះចូលទស្សនាតំបន់អង្គរ មានចំនួនប្រមាណ ១.៨ ម៉ឺននាក់ (មួយម៉ឺនប្រាំបីពាន់នាក់) និង ប្រមាណ២ម៉ឺននាក់ ទៀតចូលទស្សនា តំបន់រមណីយដ្ឋាន និងសហគមន៍នានា ក្នុងខេត្តសៀមរាប ដូចជានៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា។ នេះបើយោងតាម ទូរទស្សន៍ជាតិកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here